“METI Japan Internship Program”

កម្មវិធីនេះបង្កើតឡើងក្នុងការជួយសម្រួលដល់ការពង្រឹងរចនាសម្ព័ន្ធសម្រាប់ដោះស្រាយការភិវឌ្ឍបន្ត របស់ក្រុមហ៊ុនជប៉ុន(ខ្នាតតូចនិងមធ្យម)ទៅក្រៅប្រទេសតាមរយៈការទទួលយក និស្សិតសាកលវិទ្យាល័យបរទេស ដែលមាន ទេពកោសល្យលក្ខណៈសកល។ ទោះបីជាមានបញ្ហាដោយការរីកដុះដាលនៃការឆ្លងជំងឺ កូវីដ១៩, ពួកយើងនៅតែបន្តបើកនូវការ ហាត់ការតាមរយៈអនឡាញ ដើម្បីអោយមានភាព ងាយស្រួល និងសុវត្ថិភាពសំរាប់អ្នកចូលរួម។

កម្មវិធីហាត់ការរបស់ជប៉ុន ដែលហៅកាត់ថា “ METI ”

Step 01
តើកម្មវិធីហាត់ការតាមអនឡាញគឺជាអ្វី?

ជាកម្មវិធីហាត់ការដែលភ្ជាប់ទំនាក់ទំនង​ គ្នា​​រវាងបុគ្គលិកហាត់ការដែលកំពុងរស់នៅ​ក្នុងប្រទេសកម្ពុជានិងក្រុមហ៊ុនដៃគូនៅក្នុងប្រទេស​ជប៉ុនតាម​​ រយៈ​​​អនឡាញ។

Step 02
តើអ្នកណាអាចចូលរួមបាន?

សម្រាប់ជនជាតិខ្មែរដែលជាសិស្សនិស្សិត​អ្នកទើបបញ្ចប់ការសិក្សាអ្នកធ្វើការជាដើម។អ្នកមានបំណងចង់ចូលរួមអាចធ្វើការទាក់ទងមកក្រុមហ៊ុនយើងខ្ញុំដើម្បីទទួលបាននូវការណែនាំ និងប្រឹក្សាយោបល់។

Step 03
ហេតុអ្វីអ្នកគួរចូលរួម?

តាមរយៈការចូលរួមកម្មវិធីហាត់ការនេះអ្នកអាចរំពឹងថានឹងក្លាយជាអ្នកដឹកនាំសាកលដែលអាចដើរតួយ៉ាងសកម្មនៅក្នុងប្រទេសជប៉ុនប្រទេសកម្ពុជាក៏ដូចជាក្នុងពិភពលោកនាពេលអនាគតតាមរយៈការរៀនពីយុទ្ធសាស្រ្តអាជីវកម្មក្រៅប្រទេសជំនាញនិងចំណេះដឹងដែលក្រុមហ៊ុនជប៉ុនមាន។

Step 04
តើកម្មវិធីនឹងចាប់ផ្តើមនៅពេលណា?

កម្មវិធីនេះ ប្រព្រឹត្តិទៅចំនួន២លើកក្នុង១ឆ្នាំ ដែលក្នុង១លើកមានរយៈពេលប្រហែលមួយខែ។ សម្រាប់គំរោងក្នុងឆ្នាំ២០២១នេះ រយៈពេលនៃកម្មវិធីហាត់ការបានកំណត់រៀបចំដូចខាងក្រោម៖

 • វគ្គ A៖ ថ្ងៃទី ១០ ខែសីហា ដល់ថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២១
 • វគ្គ B៖ ថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២១

※រយៈពេលធ្វើសកម្មភាពសរុបនៃកម្មវិធីគឺប្រមាណ ៣៥ ថ្ងៃ
ទាំងវគ្គA និងវគ្គ B

Step 05
តើកម្មវិធីរៀបចំនៅកន្លែងណា?

ការិយាល័យដែលអ្នកហាត់ការប្រើប្រាស់ក្នុងអំឡុងពេលកម្មសិក្សាគឺបានកំណត់ដូចខាងក្រោម៖

 • វគ្គ A៖ ប្រើប្រាស់ការិយាល័យរបស់ក្រុមហ៊ុន អាយឹម
 • វគ្គ B៖ ប្រើប្រាស់ទីតាំងគេហដ្ឋានផ្ទាល់ខ្លួន
Step 06
តើនៅពេលណាដែលអ្នកអាចដាក់ពាក្យស្នើសុំចូលរួមបាន?

ក្នុងឆ្នាំនេះ រយៈពេលនៃការដាក់ពាក្យសុំ មានដូចខាងក្រោម៖

 • វគ្គ A៖ ពាក់កណ្តាលខែឧសភា ដល់ចុងខែមិថុនា ឆ្នាំ២០២១
 • វគ្គ B៖ ពាក់កណ្តាលខែឧសភា ដល់ចុងខែសីហា ឆ្នាំ២០២១
Step 07
តើកម្មវិធីនឹងផ្តល់ជូនអ្វីខ្លះសម្រាប់អ្នកចូលរួម?

វគ្គ A៖

 • ប្រាក់ឧបត្ថម្ភប្រហែល ៣៦០ដុល្លារ(រៀបចំផ្តល់ជូនដោយក្រុមហ៊ុនអាយឹម)
  ※សម្រាប់អ្នកដែលបានចូលរួមរហូតដល់បានបញ្ចប់មួងវគ្គនៃកម្មវិធី។
 • ធានារ៉ាប់រង
 • ផ្តល់ជូនកម្ចីកុំព្យូទ័រ និង Wi-Fi ស៊ីមកាត សម្រាប់ប្រើប្រាស់

វគ្គ B៖

 • ផ្តល់ជូនកម្ចីកុំព្យូទ័រ និង Wi-Fi ស៊ីមកាត សម្រាប់ប្រើប្រាស់

ករណីគំរូមួយរបស់អ្នកចូលរួមកម្មវិធីហាត់ការ

លោក Nam Cao Hoang Nguyen(ក្រុងហូជីមិញ ប្រទេសវៀតណាម)

(ក្រុមហ៊ុនចុះហាត់ការ៖ CCW Co., Ltd / តូក្យូ/ឧស្សាហកម្មព័ត៌មាននិងទំនាក់ទំនង)

សកម្មភាពការងារតាមអនឡាញពីទីក្រុងហូជីមិញ
ការបំពេញការងារតាមអនឡាញ

គាត់បានចួលរួមកម្មវិធីហាត់ការលើកនេះដើម្បីចូលរួមបង្កើតប្រព័ន្ធមួយដែលមានឈ្មោះថា“IoT weather sensor cloud system” ។ គោលបំណងនៃសកម្មភាពនេះគឺដើម្បីផ្ទៀងផ្ទាត់លទ្ធភាពនៃការដាក់ពង្រាយនូវ cloud system ដោយបញ្ជាក់ពីភាពខុសគ្នានៃលក្ខខណ្ឌអាកាសធាតុរវាងកសិដ្ឋាននៅប្រទេសជប៉ុន និងនៅវៀតណាមក៏ដូចជាបញ្ហាប្រឈមរបស់កសិករ។

ប្រើប្រាស់ឧបករណ៍ជំនួយតាមអុីនធឺណែត
ដើម្បីចែករំលែកនិងប្រាស្រ័យទាក់ទងគ្នា
ការប្រជុំតាមអនឡាញ

តាមរយៈការប្រើប្រាស់ឧបករណ៍អនឡាញ គេសង្កេតឃើញថាបរិមាណ និងគុណភាពនៃការប្រាស្រ័យទាក់ទងផ្លាស់ប្តូរព័ត៏មានគឺមិនមានចោទជាបញ្ហាទៀតទេ។​ ក្នុងអំឡុងពេលហាត់ការពួកគេបានយកឈ្នះលើកឧបសគ្គនៃការប្រើប្រាស់ភាសាដោយប្រើវិធីសាស្រ្តទំនាក់ទំនងជាច្រើនដូចជាឧបករណ៍បកប្រែ និងកម្មវិធីសរសេរភាសាជាដើម។

បន្ទាប់ពីបញ្ចប់ការចួលរួមកម្មវិធី
ចំណាប់អារម្មណ៍អ្នកចូលរួម

"វាជាការដកបទពិសោធន៍ខ្លួនឯងនៅក្នុងវិស័យថ្មី ដែលបានជួយបង្កើន និងពង្រឹងជំនាញរបស់ខ្ញុំ។នេះគឺជាឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍន៍អាជីពការងារ។កម្មវិធីហាត់ការនេះបានផ្តល់នូវឱកាសដ៏ល្អដើម្បីអភិវឌ្ឍអាជីពការងាររបស់អ្នកនៅ​​ក្នុងក្រុមហ៊ុនជប៉ុននិងក្នុងបរិយាកាសការងារ​​​ក្នុងសាកលលោក”